ព័ត៌មានសន្តិសុខសង្គម

មនុស្ស២ក្រុម វាយគ្នាក្នុងហាងផឹកស៊ីរងរបួសទាំងសង្ខាង

ភ្នំពេញ៖មនុស្ស១ក្រុមមានគ្នា៥នាក់បានចូលផឹកស៊ីក្នុងហាងមួយហើយក៏មានមួយក្រុមទៀតចូលមកដែរបានចោទក្រុម៥នាក់ថាឌឺដងក៏វាយគ្នាក្នុងហាងរបួសទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងនៅហាងផឹកស៊ីយីហោ shadowpub ផ្លូវOCIC ក្នុងខណ្ឌជ្រោយចង្វាកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១។
ពលរដ្ឋនៅជិតនោះបានឱ្យដឹងថា ដំបូងឃើញមនុស្សប្រុសស្រី៥នាក់បានចូលក្នុងហាងដើម្បីផឹកស៊ី។មួយសន្ទុះក្រោយមកក៏មានមួយក្រុមទៀតចូលមកដែរបានបង្កជម្លោះកើតជាអំពើហឹង្សាវាយតប់គ្នាផ្អើលពេញហាងនិងមានរបួសទាំងសងខាង។
ក្រោយមកក្រុម៥នាក់បានទៅប្តឹងនគរបាលប៉ុស្តិ៍ជ្រោយចង្វា។ចំណែកបុរសម្ចាស់ហាងក៏ទៅប្តឹងដែរហើយសមត្ថកិច្ចបានទទួលបណ្ដឹងទាំងសងខាង រង់ចាំឆែកកាម៉េរ៉ាសុវត្ថិភាពក្នុងហាងនិងដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *