ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់អ្នកបើកបររថយន្តបុកម៉ូតូឲ្យ ប្ដីនិងប្រពន្ធស្លាប់

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងតាមចាប់អ្នកបើករថយន្តធំដឹកទំនិញបុកអ្នកជិះម៉ូតូពីក្រោយបណ្តាលឱ្យប្តីនិងប្រពន្ធបានស្លាប់យ៉ាងអាណោចអធ័ម។
នគរបាលចរាចរបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិ៥៩ចន្លោះ ភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា។
លោកឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ហ៊ត់ ហាត អាយុ៥៧ឆ្នាំនិងប្រពន្ធឈ្មោះ ដោក កាន់ អាយុ៥៤ឆ្នាំ។ជនរងគ្រោះរស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខប.មានជ័យ1C.3668។
ក្រោយបង្កហេតុអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់។នគរបាលបានយកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីតាមរកចាប់អ្នកបើកបរមកទទួលខុសត្រូវចំពោះករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *