បន្ទាយមានជ័យ៖ផ្នែកនគរបាលជំនាញស្រុកអូរជ្រៅនៅថ្ងៃទី១៨ខែកុម្ភៈបានបញ្ជូនបុរសម្នាក់ទៅតុលាការពីបទរំលោភសេពសន្ថវៈកូនស្រីដើមបានសម្រេចជាច្រើនដង។
មន្ត្រីនគរបាលបានឱ្យដឹងថា សមត្ថកិច្ចបានចាប់បុរសម្នាក់ករណីរំលោភសេពសន្ថវៈកូនស្រីដើមជាច្រើនដងរយៈពេល២ឆ្នាំកន្លងមក។ជនសង្ស័យជាឪពុកចុង អាយុ ៤០ឆ្នាំ។ចំណែកកូនស្រីដើម អាយុ១៥ឆ្នាំនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
មុនកើតហេតុក្មេងស្រីរងគ្រោះ,ម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈបាននាំគ្នាទៅលេងផ្ទះកូនប្រុសបួសនៅវត្ត ភ្នំដីស្រុកម៉ាឡៃ។ នៅយប់នោះ ជនសង្ស័យបានចាប់កូនស្រីរំលោភ តែក្មេងរងគ្រោះបានស្រែក។
ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នាហើយជនសង្ស័យបានប្រាប់ថា រូបគេស្រឡាញ់កូនស្រីចុងនេះ២ឆ្នាំមកហើយនិងបានរួមរ័ក្សជាច្រើនដងតាំងពីឆ្នាំ២០១៩មកម្លេះ ។ពេលនោះស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹងសមត្ថកិច្ចក៏ចុះចាប់ខ្លួននិងកសាងសមណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕