ព័ត៌មានសន្តិសុខសង្គម

រថយន្តប្រភេទដឹកទំនិញមួយគ្រឿង ចុះពីលើស្ពានដាច់ហ្វ្រាំង ជ្រុលបុកឃឿនរង្វង់មូល បណ្ដាលឲ្យក្រឡាប់ផ្ងារកង់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដកូរ៉េមួយគ្រឿងចុះពីលើស្ពានជ្រោយចង្វាឆ្ពោះមករង្វង់គួចកាំណុងធ្វើដំក៏ដាច់ហ្វ្រាំងបួងជ្រុលបុកមកបុកឃឿនផ្លូវបណ្ដាលឱ្យរថយន្ដក្រឡាប់ផ្ងារកង់តែសំមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះផ្សេងទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួឯងនេះនេះបានកើតឡើង ស្ថិតនៅចំណុចរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីរសៀលនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
អ្នកបើកបររថយន្ដបានឱ្យដឹងថារថយន្យកាត់មប្រភេទកូរ៉េ២តោនកន្លះមួយគ្រឿងក្បាលពណ៌ខៀផ្លាកលេខភ្នំពេញ 2N. 9004 បានបើកចុះពីលើស្ពានជ្រោយចង្វាឆ្ពោះមករង្វង់មូលកាំភ្លើងគួចកាណុង។ លុះធ្វើដំណើរដល់ចំណុចកើតហេតុក៏ដាច់ហ្វ្រាំងរថយន្ដរួចក៏បានព្យាយាមបុងចង្កូតគេចពីអ្នកធ្វើដំណើរតាមដងផ្លូវក៏បួងជ្រុលទៅបុកឃឿនផ្លូវបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងខាងស្ដាំរថយន្ដរងការខូចខាត ចំណែកឃឿនផ្លូវខូចខាតតិចតួច។
ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឱ្យអ្នកធ្វើដំណើររងរបួសនោះទេ ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរផ្លូវគោកធ្វើការស្ទួចយកទៅរក្សារទុកនៅអធិដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *