Uncategorized

លោក វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត អញ្ជើញដឹកនាំកងកម្លាំងនគរបាលប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីសិទ្ធិអនុញ្ញាត ច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា និងត្រួតពិនិត្យលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខេត្តបន្ទាប់

ក្រុងប៉ោយប៉ែត៖ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបេីកការប្រជុំមានការចូលរួមពីលោក/លោកស្រី អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍ទាំង៥សង្កាត់​ ។
ការប្រជុំនេះលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានធ្វេីការផ្សព្វផ្សាយដូចខាងក្រោម៖
១. ផ្សព្វផ្សាយសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា។
២.បូកសរុបលិទ្ធផលប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
៣.ផ្សព្វផ្សាយចំណាត់តាំង ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនក្រុមគ្រូពេទ្យស័្មគ្រចិត្ត​ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានថ្លែងកោតសសើរដល់លោក/លោកស្រី ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារនៅក្នុងអង្គភាព និងការបំរេីសេវាសាធារណះជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត​ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *