ខេត្តព្រៃវែង ៖ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស Aចំនួន១១៩រូបក្នុងខេត្តព្រៃវែង ឆ្នាំសិក្សា២០២៣-២០២៤ នៅសាលប្រជុំសាលាខេត្តព្រៃវែង។
នាឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត លោកអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភដល់ក្មួយៗប្រឡងជាប់និទ្ទេស Aទាំង ១១៩នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន៣០០ដុល្លារ។ ដោយឡែកលោកនាយក នាយិកាវិទ្យាល័យទាំង២៨ ដែលមានសិស្សជាប់និទ្ទេសA ក្នុងមួយវិទ្យាល័យថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ,លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ,លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុក ,ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកវិទ្យាល័យ អាណាព្យាបាលសិស្ស និងសិស្សទទួលបាននិទ្ទេសA សរុបប្រមាណជាង៤០០នាក់៕