(បាត់ដំបង) នៅរសៀលថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកីឡាករ ចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្ថិតក្នុង ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលទើបធ្វើដំណើរវិលត្រឡប់មកពីប្រកួតក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកួតរយៈពេលបីថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះបានបញ្ចប់ ទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ ទទួលបានចំណាត់ថ្នាក់លេខ៥ផ្នែកល្បឿនលឿនទូទាំងប្រទេស និងជ័យលាភីផ្នែកសោភ័ណភាពល្អ ផងដែរ។