មណ្ឌលគិរីៈប្រភពព័ត៌មានបថមដែលផ្តល់ដោយអាជ្ញាធរបានឱ្យដឹងកាលពីល្ងាចថ្ងៃទី៦ខែតុលាឆ្នាំ២០២០ថាៈស្ពានអូរផ្លាយដែលតភ្ជាប់ក្រុងសែនមនោរម្យនិងស្រុកពេជ្រាដា(ទឹកជ្រោះប៊ូស្រា)បានរងការខូចខាតយ៉ាងដំណំពីគ្រោះធម្មជាតិ។
ប្រភពដដែលបានបន្តថាៈបង្គោលស្ពានផ្នែកកណ្តាលបានបាក់ដាច់ចេញដោយកម្លាំងទឹកជំនន់។ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណៈប្រេះបែកដោយអន្លើរ។ហេតុនេះសូមបងប្អូនមានរថយន្តប្រភេទដឹកឬរថយន្តធុនធំមេត្តាផ្អាកមធ្យោបាយដឹកជញ្ជូនជាកំហិតរង់ចាំក្រុមការងារនៃមន្ទីរសាធារណការរៀបចំឈូសឆាយផ្លូវវាងរួចរាល់សិន៕សហការី