ឧត្តរមានជ័យ៖អាជ្ញាធរប្រទេសបានថៃដោះលែងពលរដ្ឋខ្មែរចំនួន២៥នាក់ចេញពីពន្ធនាគារនាករណីឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងកាលពីឆ្នាំ២០១៧កន្លងមកហើយបានបញ្ជូនមកកម្ពុជាវិញ។
ការប្រគល់និងទទួលពលរដ្ឋខ្មែរទាំង២៥នាក់បានធ្វើឡើងនៅច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបានឱ្យដឹងថាៈអាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន២៥នាក់មកឱ្យកម្ពុជាវិញ។ជនទាំង២៥នាក់ត្រូវទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧កន្លងទៅនេះពីបទឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងខុសច្បាប់ក្នុងដីថៃ។
ប្រភពបានបន្តថាៈពលរដ្ឋ២៥នាក់នេះចូលតាមចំណុចអូរស្វាយនិងវាលខ្សាច់ហើយបញ្ជូនទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃចាប់តាំងពីពេលនោះមក។ជនទាំង២៥នាក់សមត្ថកិច្ចមិនបានប្រាប់ឈ្មោះទេគឺដឹងថាពួកគាត់នៅខេត្តឧត្តរមានជ័យចំនួន២០នាក់,ខេត្តកំពង់ស្ពឺ២នាក់,ខេត្តកំពតម្នាក់,ខេត្តក្រចេះម្នាក់,និងខេត្តព្រះវិហារចំនួនម្នាក់៕