Uncategorized

បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីក្នុងស្រែឆ្លងចរន្តឆក់ស្លាប់ខ្លួនឯង

 

​ខេត្តពោធិ៍សាត់​៖​បុរស​ម្នាក់​ត្រូវ​ចរន្ត​ភ្លើងអគ្គិសនី​ឆក់​បណ្តាលឱ្យ​ស្លាប់​ក្នុង​ស្រែ​ខណៈដែល​ជនរងគ្រោះ​កំពុង​រាយ​ខ្សែភ្លើង​ឆក់​ត្រី​ក្បែរ​ផ្ទះ​របស់ខ្លួន​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​បំ​ណ​ក់​ឃុំ ឈើ​តុំ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​កាលពី​យប់​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០២០​។​

​មន្ត្រី​នគ​បាល​ស្រុក​ក្រគរ​បានឱ្យដឹង​នៅ​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០​នេះ​ថាៈ​ជនរងគ្រោះ​ឈ្មោះ​កែវ​គួ​ន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​ប្រពន្ធ​ឈ្មោះ​អុល​សុ​ម៉ា​ជនជាតិខ្មែរ​នៅក្នុង​ភូមិ​បំ​ណ​ក់​ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។​តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ​បានឱ្យដឹងថាៈ​កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០២០​វេលា​ម៉ោង​៨​យប់​ប្តី​របស់គាត់​បាន​ទៅ​ឆ្លុះ​កង្កែប​។​តែ​បាត់​ពេញ​បាត់​ពេញ​មួយ​យប់​មិនឃើញ​មក​ផ្ទះ​វិ​សោះ​មិនដឹង​មូលហេតុ ។
​នៅ ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​ប្រពន្ធ​ជនរងគ្រោះ​ស្រាប់តែ មើលឃើញ ប្ដី គាត់​ស្លាប់ នៅក្នុង​ទឹក​ស្រែ​បាត់ទៅហើយ​។​ប្រពន្ធ​ជនរងគ្រោះ​បាន​បន្តថា​កាលពីរ​បី​ថ្ងៃមុន​ប្ដី​របស់គាត់​បាន​យក​ខ្សែភ្លើង​នៅផ្ទះ​បាយ​រាយ​ឆក់​ត្រី​នៅ​កន្លែងកើតហេតុ​ម្តង​ហើយ​។​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​ដើម្បី​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *