Uncategorized

គំរាមសម្លាប់ប្រពន្ធជាច្រើនលើក ប្រពន្ធទ្រាំលេងបាន ទាញពូថៅកាប់ប្តីរហូតស្លាប់

 

​កំពង់ស្ពឺ​៖​ស្ត្រី​ម្នាក់​ទ្រាំ​និង​ការ​គំរាម​សម្លាប់​ពី​ប្តី​លែង​បាន​ក៏​យក​ពូថៅ​កាប់​ប្តី​រហូត​ហូរឈាម​ខ្សោះ​ខ្លួន​ស្លាប់​។​បន្ទាប់ពី​ស្ត្រី​សម្លាប់​ប្តី​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រព​ន្ឋ​នៅ​ភូមិ​ថ្មី​ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​។​

​លោក​សម​សាក់​ស្នងការ​រង​ផ្នែក​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថាៈ​ជនរងគ្រោះ​មានឈ្មោះ ជា​សុះ ហៅ​រិ​ទ្ធ​អាយុ​៥២​ឆ្នាំ​ជា​អតីត​យោធា​ពិការ​ការ​។​ប្រព​ន្ឋ​
​ឈ្មោះ​មៀ​ចស​ស្រី​អុល​អាយុ​៤០​ឆ្នាំ​។​លោក​បាន​បន្តថាៈ​ក្រោយពី​ឃាត់ខ្លួន​យកមក​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រើ​ពូថៅ​កាប់​ជនរងគ្រោះ​ដែល​កំពុង​ដេក​លង់លក់​នៅលើផ្ទះ ប្រាកដ​មែន​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *