Uncategorized

នៅខ្ពង់រាបខេត្តមណ្ឌលគិរីទោះអត់មានទឹកជំនន់ក៏តំបន់ខ្លះមានលិចលង់តិចតួច

 

​មណ្ឌលគិរីៈ​តំបន់​តូចៗ​ខ្លះ​ស្រុក​ពីរ​នៃ​ខេត្តមណ្ឌលគិរី​បាន​រង​ការលិចលង់​តិចតួច​ដែរ​បើទោះបីជា​ខេត្ត​នេះ​ស្ថិតនៅក្នុង​តំបន់​ខ្ពង់រាប​ដែលមាន​រយៈកម្ពស់​ជាងគេ​ក្នុងប្រទេស​កម្ពុជា​នោះ​ក្តី​។​តែ​កម្រិត​នៃ​ការលិចលង់ បាន​ស្រក​ទៅវិញ​ភ្លាមៗ ក្រោយ​លិច​បាន​មួយអន្លើ​។​

លោក​អភិបាលខេត្ត​មណ្ឌលគិរី​,​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្ត​,​រួមទាំង​មន្ត្រី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ណង​ឃី​លិ​ក និង​ឃុំរ​យ៉ ក្នុងស្រុក​កោះ​ញែក​។​ដើម្បី​ត្រៀមកម្លាំង​ការពារ ទុកជាមុន​នូវ​គ្រោះមហន្តរាយ ដែល​អាច​កើតឡើង​នៅ​តំបន់​ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយ​ជាយថាហេតុ​ដូច​បណ្តា​ខេត្ត​ផ្សេងៗ​។​

​លោក​ស្វាយ សំ​អ៊ាង​អភិបាលខេត្ត បានឱ្យដឹងថា ក្នុងស្ថានភាព​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា នៅ​ខេត្តមណ្ឌលគិរី រហូតមកដល់​ពេលនេះ បាន​រង​ផលប៉ះពាល់​ផ្លូវ និង​ផ្ទះសម្បែង​មួយចំនួន នៅ​ឃុំ​ចំនួន​បី គឺ​ឃុំ​ណង់​ឃី​លិ​ក និង​ឃុំរ​យ៉ ក្នុងស្រុក​កោះ​ញែក ។​ក្នុងនោះ​ឃុំ​មេ​ម៉​ង់ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី តែ​មិន​បណ្តាលឱ្យ​បាត់បង់​ដល់​អាយុជីវិត និង​ខូចខាត​ដល់​លំនៅស្ថាន រួមទាំង​ដំណាំ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​នោះទេ​។ ដោយឡែក ស្ថានភាព​ទឹក​ដែល​ឡើង​នៅ​តំបន់​ទាំងនោះ គឺមាន​ការ​ស្រក​ចុះទៅ​វិញ​ហើយ​។

​លោក​បញ្ជាក់ថា បើទោះបីជា​នៅតាម​ឃុំ​/​ស្រុក ដែល​នៅតាម​បណ្តោយ​អូរ ឫ​ទន្លេ ក៏ដូចជា​ខេត្ត​ទាំងមូល មិនទាន់​ជួប​បញ្ហា​ប្រឈម​នូវ​គ្រោះទឹកជំនន់ ដូច​បណ្តា​រាជធានី​ខេត្ត​ផ្សេងៗ​ក៏ពិតមែន តែ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​លោក​អភិបាលខេត្ត បាន​បន្ថែមថា ក្នុង​ការចុះពិនិត្យ​ស្ថានភាព​ទឹក​នេះ អាជ្ញាធរខេត្ត ក៏បាន​ត្រៀមកម្លាំង​ចំនួន​ពីរ​ក្រុម ។

​កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំង​អធិការ​ស្រុក ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ចំនួន ៦០​នាក់ ប្រចាំការ នៅ​ឃុំ​ណង់​ឃី​លិ​ក ស្រុក​កោះ​ញែក និង​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ចំនួន ២០​នាក់ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ចំនួន​១០​នាក់ ប្រចាំការ ដើម្បី​ត្រៀម​ចុះជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ក្នុងករណី​ទឹកជំនន់ ដែល​អាច​កើតឡើង​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *