ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុងពោធិ៍សាត់ សហការជាមួយនគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ មកសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសាធាតុញៀនខុសច្បាប់

 

ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជា​មួយ​កម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋបាលស្នាមព្រះ​ នៃអធិការដ្ឋាននគរបាលស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ដោយមានការសម្របសម្រួលនីតិវិធីដឹកនាំពីលោក ប៊ុង តាំងទី ​ព្រះរាជអាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ​ ងួន​ ដារ៉ា​ ស្ថិតនៅភូមិ​អន្លង់មាន​ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦និង២០នាទី។​

លោកអធិការ កែវ សារិ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ ងួន​ ដារ៉ា ភេទប្រុស​ អាយុ៣២ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ រស់​នៅភូមិ​អន្លង់មាន​ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់​(ជាមុខសញ្ញាជួញដូរសារធាតុញៀន)នឹងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២​កញ្ចប់ធំ​(សាច់ថ្នាំ​សុទ្ធ​ ទម្ងន់​១៣ក្រាម​) ,កូនថង់ច្រក​ថ្នាំញៀន មួយចំនួន​ធំ ,ប្រដាប់ជក់មួយ​កំ​ប្លេ ,ដែកកេះ​ចំនួន២ដេីម ,អំពូល​សម្រាប់ជក់​ថ្នាំញៀន​១ ,​ប្រដាប់ចូក​រំលែកថ្នាំញៀន ចំ​នួន​២(​ដែក​០និងទូរយោ១) ,​ទូរសព្ទ​ ចំនួន​១គ្រឿង ,កូន​កាំបិត​ចំនួន​១ដេីម ,លុយខ្មែរ​ចំនួន៧៥៥០០០រៀល ,ម៉ូតូ​ចំនួន​១គ្រឿង​ ម៉ាក​Suzuki​ Smash V ពណ៌ខ្មៅលាយ​ ក្រហម ,កាបូប​លុយ​ចំនួន​១ ,កូនកាបូប​ ពណ៌​ផ្កាឈូក​សម្រាប់ដាក់ថ្នាំ​ញៀន​ចំនួន​មួយ ,កំប៉ុង​ហ្គាសក្បាលបាញ់ចំនួន១។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី​៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *