ព័ត៌មានសន្តិសុខសង្គម

សេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះមានអង្គភាពសារព័ត៌មានមួយចំនួនក្នុងស្រុក និងក្រៅស្រុក បានចុះផ្សាយពីករណីចោរឆក់កាបូបកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤ និង១៦ នាទី ត្រង់ចំណុចមុខហាងកាហ្វេMHខាងកើតក្លឹបស្តារឡៃយ៍ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម បានធ្វើសកម្មភាពឆក់ កាបូបរបស់ជនរងគ្រោះជាជនជាតិថៃដែលជិះម៉ូតូមានគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់ តែមិនបានសម្រេច ហើយជនរង គ្រោះ និងជនសង្ស័យបានដួលម៉ូតូ ហើយភ្លាមៗជនសង្ស័យបានលើកម៉ូតូនាំគ្នារត់គេចខ្លួនតែម្តង។

ក្រោយពីកើតហេតុជនរងគ្រោះជាជនជាតិថៃពុំបានមកដាក់ពាក្យបណ្តឹងនោះទេ កម្លាំងសមត្ថកិច្ចជំនាញ យើងបានស្រាវជ្រាវស្វែងរកជនរងគ្រោះតែរកពុំឃើញ។ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច ជំនាញបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានជនសង្ស័យដែលធ្វើសកម្មភាពឆក់កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានចំនួន០២នាក់មានទាំងសាវតា និងរូបថតជនសង្ស័យ ។ កម្លាំងយើងបានចុះទៅដល់ផ្ទះជនសង្ស័យ តែ ជនសង្ស័យ និងបក្ខពួកបាននាំគ្នារត់គេចខ្លួន។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវកំណត់មុខសញ្ញាបក្ខពួកបន្ថែមទៀតយ៉ាងយកចិត្ត ទុកដាក់ និងតាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នក សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួល ជ្រាបជាព័ត៌មាន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *