ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣បានចាប់បុរសម្នាក់តាមពាក្យបណ្ដឹងពីស្រ្តីម្នាក់ដែលបានប្ដឹងចោទប្រកាន់ថាចាប់នាងរំលោភសេពសន្ធវ:រហូតបានសម្រេច។
ករណីនេះបានកើតឡើង នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។បុរសជាប់ចោទឈ្មោះថោង សុផា អាយុ៣៧ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ។រីឯស្រ្តីរងគ្រោះអាយុ២៥ឆ្នាំជាកម្មការិនីរោងចក្រ អ្នកទាំង២ជាអតីតសង្សារគ្នា។
ក្រោយមកនាងក៏បានចាកចេញពីផ្ទះនោះហើយបានទៅដាក់ពាក្យប្ដឹងឱ្យនគរបាលជួយ រហូត រសៀលថ្ងៃដដែលទើបនគរបាលចុះទៅចាប់ខ្លួនបុរសនេះនាំទៅសាកសួរនិងចាត់ការតាមនីតិវិធីតែម្ដង៕