កំពត៖អគ្គិភ័យបានលេបត្របាក់ផ្ទះអស់មួយខ្នងជាមួយទ្រព្យសម្បត្តិជាច្រើននិងម្ចាស់ប្តីប្រពន្ធរងរបួសនៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពតកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា។
នគរបាលប៉ុស្តិ៍បានឱ្យដឹងថា មុនកើតហេតុម្ចាស់ផ្ទះបានកេះដែកកេះជក់បារីដោយភ្លេចគិតថា មានប៊ីដុងសាំងនៅជិតខ្លួនភ្លើងក៏បានឆាបឆេះដៃជើង។ភ្លាមនោះ ប្រពន្ធស្ទុះរត់មកជួយក៏ឆេះរលាកទាំងប្រពន្ធទៀតបណ្តាលឱ្យរងរបួសទាំង២នាក់។ខណៈភ្លើងបានឆាបឆេះរាលដល់ផ្ទះទាំងមូលយ៉ាងសន្ធោសន្ធៅតែម្តង។
បន្ទាប់ពីមានហេតុការណ៍កម្លាំងនគរបាលខេត្តកំពត បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់រហូតភ្លើងបានរលត់ទៅវិញ។គ្រោះអគ្គិភ័យ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិផ្ទះ១ខ្នងមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ សង់ពីឈើលើថ្មក្រោមអស់ទាំងស្រុងនិងទ្រព្យសម្បត្តិសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចួំនធំ។
ម្ចាស់ផ្ទះឈ្មោះរេស យ៉ើ អាយុ៤២ឆ្នាំប្រពន្ធឈ្មោះអេលណះ អាយុ៤០ឆ្នាំនៅក្នុងភូមិសង្កាត់ខាងលើដែលរងរបួសត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ៕