បន្ទាយមានជ័យ៖រថយន្តដឹកទឹកកកបានស្លាប់ពេលឈប់រថយន្តផ្ទេរទឹកកកដាក់រថយន្ត១គ្រឿងទៀតរអិលថយក្រោយកៀបបុរសម្នាក់ជាប់រថយន្តបណ្តាលឱ្យស្លាប់ភ្លាម។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅនៅភូមិក្លឹង ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពី ព្រឹកថ្ងៃទី១៩ ខែកក្តដាឆ្នាំ២០២២។បុរសរងគ្រោះមានឈ្មោះ ឆាយ ប៊ុនឆាត អាយុ៤៣ឆ្នាំជាអ្នកបើកបររថយន្តដឹកទឹកកករស់នៅភូមិ ឃុំខាងលើ។
មុនកើតហេតុជនរងគ្រោះ បើកបររថយន្តម៉ាកហ៊ីយិនដាយផ្លាកលេខបាត់ដំបង3A.2022 ដឹកទឹកកកពេញបានឈប់ចិញ្ចើមផ្លូវនៅមុខផ្ទះឈ្មោះ ម៉ក់ វ៉ាន់អាយុ៦៣ឆ្នាំជាថៅកែទឹកកក។ពេលនោះបានយកទឹកកកមកផ្ទេរដាក់រថយន្ត១គ្រឿងទៀត។ នៅពេលលើកទឹកកកត្រូវរថយន្តរអិលកង់ថយក្រោយបណ្តាលកៀបបុរសនោះជាប់នឹងរថយន្តបណ្តាលឱ្យស្លាប់ភ្លាមៗ។
ពេលគ្រោះថ្នាក់កើតឡើងកម្លាំងជំនាញបានចុះទៅពិនិត្យគឺមូលហេតុធ្វេសប្រហែសដោយរថយន្តដឹកទឹកកកពេញរអិលថយក្រោយបង្កគ្រោះថ្នាក់បែបនេះ៕