ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ស្រវឹងខួបបន្ទាប់ពីដុតផ្ទះខ្លួនឯងឆេះខ្ទេច

តាកែវ៖សមត្ថកិច្ចស្រុកព្រៃកប្បាស បានចាប់បុរសម្នាក់ស្រវឹងស្រាគ្មានថ្ងៃស្វាង បន្ទាប់ពីរូបគេបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ សមត្ថកិច្ចបញ្ជាក់ថា៖ជនបង្កមានឈ្មោះ ប៊ិត ម៉ាប់ ភែទប្រុស អាយុ ៤២ឆ្នាំ ជាមនុស្សស្រវឹងស្រារាល់ថ្ងៃ ។សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖ករណីជនស្រវឹងស្រាដុតផ្ទះខ្លួនឯងនេះ កើតឡើងនៅភូមិព្រៃផ្ដៅត្បូង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *