ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន២នាក់ទៀត

ព្រះវិហារ៖ ក្រុមការងារយកសំណាកកូវីដ១៩ នៃមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានចុះយកសំណាក់ និងប្រើឧបករណ៍តេស្តរហ័ស « RapidTest » បានធ្វើតេស្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ពីរនាក់ទៀតចំនួនអ្នកកើត មានការកើនឡើងដល់ ១៥នាក់។រីឯការចុះស្រាវជ្រាវ និងធ្វើតេស្តរហ័សនោះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៧មិថុនាឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកពីរ គឺស្រុករវៀង និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
អ្នកវិជ្ជមាន ២នាក់ទៀត គឺ១.ឈ្មោះ ពេញ សុខរ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង និង ២.ឈ្មោះ យេន ងន ភេទស្រីអាយុ ៤៤ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងពីរនាក់ បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ ចូលមកក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។
គិតត្រឹមថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១៥នាក់ ស្រី ៥នាក់ និងកុមារី ២នាក់ ។ក្នុងនោះជាសះស្បើយ ៣នាក់ ស្រី ម្នាក់។ រីឯ អ្នកជំងឺកូវីដ-១៩ មានចំនួន ១២នាក់ ស្រី ៤នាក់ និងកុមារី ២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ «អតីតសាលាបឋមសិក្សាស្ថាពរ» ខេត្តព្រះវិហារ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *