ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្កិ ដល់នាយ នាយរង ពលនគរជាតិចំនួន៤០០នាក់។
ពិធីនេះត្រូវប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ចាការវរនគរបាលទាំង៤ និងមន្ត្រីនគរបាលជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ក៏បានមានមតិផ្តាំផ្ញើរដល់កម្លាំងដែលទើបប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិទាំងអស់ ត្រូវអនុវត្តន៍ តួនាទីភារកិច្ចឲ្យបានល្អ ពិសេសត្រូវគោរពវិន័យ០០៦ និងត្រូវមានសាមគ្គីផ្ទៃក្នុងរវាង ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទ។
លោកស្នងការក៏បាន ជម្រុញដល់មន្ត្រីទាំងអស់ត្រូវផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អ លើសពីនេះការងារ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង យាមល្បាត ត្រៀមអន្តរាគមន៍ បង្កា ទប់ស្កាត់ សង្គ្រោះ ពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងឲ្យមានប្រសិទ្ធិភាព៕