ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការជាតំណាង ឱ្យអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
សូមជម្រាបជូនថា កម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ជាសមាជិកទី១៤៨ របស់អង្គការពាណិជ្ជកម្មពិភពលោកមួយនេះ ដោយក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាទទួលបានផលប្រយោជន៍ដ៏ជាច្រើនពាក់ព័ន្ធនឹងពាណិជ្ជកម្មដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ក្នុងនោះក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្មប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុតក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដូចបណ្តាសមាជិកទាំងអស់៕