ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃប្រុសស្រី១០នាក់ ជាមួយសាធាតុញៀនជិត១ម៉ឺនគ្រាប់

 

បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ ទៅសាលាខេត្តបន្ទាយមានជ័យ ជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជិត១ម៉ឺនគ្រាប់។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថាអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ បានឈានដល់ការបង្រ្កាបនៅបទល្មើសរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់រួមមាន៖
១.ឈ្មោះចាក់គិត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ
២.ឈ្មោះសុផាកន បូរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ
៣.ឈ្មោះធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ
៤.ឈ្មោះគិត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ
៥.ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ
៦.ឈ្មោះចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ
៧.ឈ្មោះប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ
៨.ឈ្មោះជន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ
៩.ឈ្មោះឈុនធីឆាវវងចាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ
១០.ឈ្មោះជិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ
ជនសង្ស័យទាំង១០បាន ស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃនេះបានឆែកឆេររកឃើញនៅវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន៖
-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៨០គ្រាប់)
-ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់)
-ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់)
-ម្សៅក្រាមស ផ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់
-លិខិតឆ្លងដែនចំនួនពីរក្បាល
-.អត្តសញ្ញាណសញ្ជាតិថៃចំនួនពីរសន្លឹក
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង
-ទូរស័ព្ទដៃចំនួន០៦គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជក់ថាជនសង្ស័យទាំង១០នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *