កោះកុង៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកោះកុងបានចាប់ជនជាតិចិន២នាក់ករណីយកថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទៅចែកចាយនៅម្តុំក្រុមហ៊ុនL.yp group ភូមិចាំយាមឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង កាលពីរសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងនៅថ្ងៃទី១៧ខែមិថុនានេះថា៖កម្លាំងជំនាញខេត្តសហការជាមួសន្តិសុខចាំយាម បានចុះបង្ក្រាបជាក់ស្តែងលើករណីជនជាតិចិន ២នាក់ បានចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)។បុរសចិន២នាក់នេះឈ្មោះ Li Changqingអាយុ ៥៣ឆ្នាំទាំង និងឈ្មោះ Huang Zhongwer អាយុ ៤២ឆ្នាំទាំងពីរនាក់ស្នាក់នៅភូមិ-ឃុំ កើតហេតុ។
វត្ថុតាងរួមមាន៖រថយន្ត១គ្រឿង ម៉ាកព្រូសពាក់ផ្លាកលេខ 2AW 4072ថ្នាំវ៉ាក់សាំង Sinovacចំនួន ៦៥ដប , ធុងស្នោរក្លាសេថ្នាំចំនួន១,ម្ជុល,សារ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន១១កញ្ចប់ , ស្រោមដៃចំនួន៣គូ និង ទឹកអាល់កុលចំនួន៣ដប ។ក្រោយចាប់ខ្លួន ជនសង្ស័យនេះ ត្រូវម្លាំងជំនាញ បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕