បាត់ដំបង៖នគរបាលខេត្តបាត់ដំបងបានចាប់បុរសម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី៨ កក្កដា។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឆាត សាឡូន អាយុ៣៥ឆ្នាំ ស្រុកកំណើតនៅភូមិសំបួរមាស ឃុំស្នឹង មុនចាប់ខ្លួននៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ។នាពេលកន្លងមកជនសង្ស័យជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនដែលបានចែកចាយក្នុងឃុំស្នឹង និងឃុំភ្នំសំពៅ។
ពេលឃាត់ខ្លួនកំពុងប្រព្រឹត្តបទល្មើសចាក់ស្តែង សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២ថង់ មានទម្ងន់៤៨៦,៩ក្រាមនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។បន្ទាប់មកជនសង្ស័យឈ្មោះ ឆាតសាឡូនត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បី ចាត់ការតាមច្បាប់៕