ព័ត៌មានសន្តិសុខសង្គម

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយ និងដកហូតស័ក្តិនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៤រូប ឲ្យមកត្រឹមពលបាលត្រី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយ និងដកហូតឋានន្ដរស័ក្ដិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប ឲ្យមកត្រឹមពលបាលត្រី ដែលជាថ្នាក់ទាបបំផុត។

ថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដកហូតស័ក្ដិនោះ មានឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ម្នាក់ និងឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ចំនួន៣រូប។

គួរជម្រាបថា នាយនគរបាលដែលត្រូវបានដកហូត និងបន្ថយស័ក្ដិនេះ សុទ្ធតែជាក្រុមការងារ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *