ព័ត៌មានសន្តិសុខសង្គម

កំពុងរកមូលហេតុនៃការឆេះ ផ្ទះបងប្អូនខ្មែរឥស្លាម៦ខ្នងផ្ទះ ជាមួយសម្ភារៈអស់ទាំងស្រុង

 

កំពង់ធំ៖អគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនខ្មែរអ៊ីស្លាម អស់ទាំងស្រុងចំនួន៦ខ្នងផ្ទះ រួមទាំងទ្រព្យសម្បត្តិអស់គ្មានសល់។គ្រោះអគ្គិភ័យនេះបានកើតឡើង នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះភ្លើងឆេះឈ្មោះ កូប ខទីឆាស់ អាយុ៧០ឆ្នាំផ្ទះ ទំហំ៧មគុណ៣មធ្វើអំពីឈើ ប្រក់ក្បឿងខូចខាតនិងសម្ភារទាំងស្រុង។ក្នុងនោះ-មាស៦ជី ចិញ្ជៀន២វង់ ខ្សែដៃ២ខ្សែ និងលុយ១លានរៀន ។ ផ្ទះឈ្មោះ សេន ខទៀត អាយុ៨០ឆ្នាំ ប្រពន្ធឈ្មោះ ឡឹប ម៉ាស់ អាយុ៦៧ឆ្នាំផ្ទះ១ខ្នង ទំហំ៧មគុណ៩មធ្វើអំពីឈើ ប្រក់ក្បឿងខូចខាតនិងសម្ភារទាំងស្រុង-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម។

ផ្ទះឈ្មោះ ឡះ សល់ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ មីត រីម៉ាស់ អាយុ៤២ឆ្នាំផ្ទះទំហំ៩មគុណ១២មធ្វើអំពីឈើ ប្រក់ក្បឿង ខូចខាតនិងសម្ភារទាំងស្រុង-ម៉ូតូម៉ាកស្គុបពី១គ្រឿង។ផ្ទះឈ្មោះ ទាំ ស្រស់ អាយុ៥១ឆ្នាំផ្ទះទំហំ៦មគុណ១២មធ្វើអំពីឈើ ប្រក់ក្បឿង ខូចខាតនិងសម្ភារទាំងស្រុង-ម៉ូតូធំ១គ្រឿង មាស១តំឡឹងកន្លះ-លុយ៧លាន-កងដៃផ្លាក់ទីន៧កង និង ចិញ្ជៀន១ វង់ ។
ផ្ទះឈ្មោះ យ៉ា អ៊ី អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ទៀត ម៉ារី អាយុ៤៤ ឆ្នាំ ទំហំ៦មគុណ១២មធ្វើអំពីឈើប្រក់ក្បឿង ខូចខាតនិងសម្ភារទាំងស្រុង ។ផ្ទះឈ្មោះ សេន សា អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ សា ណាសេហាស់ អាយុ៦៤ ឆ្នាំទំហំ៦មគុណ១២មធ្វើអំពីឈើ ប្រក់ក្បឿង មិនមានខូចខាតសម្ភារ។

 


ពេលភ្លើងកំពុងឆេះសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៧-៨គ្រឿងជួយអន្តរាគមន៍ បាញ់ទឹកពន្លត់។ក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ក្រោយពីកើតហេតុផ្នែកចំនាញ កំពុងស្រាវជ្រាវរកមូលនៃការឆេះនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *