ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរចុះបង្ក្រាបបករខុសច្បាប់រដូវបិទនេសាទ ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖អាជ្ញាធរខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៤ ខែមិថុនាបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទដែលជនល្មើសប្រព្រឹត្តនៅក្នុងស្រុកបរិបូណ៌។
មន្ត្រីចុះប្រតិបត្តិការណ៍បានឱ្យដឹងថា អភិបាលរងខេត្តនិងអភិបាលស្រុកបរិបូណ៌បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទនៅភូមិកំពង់អួរនិងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ការចុះបង្រ្កាបនេះដោយទទួលបញ្ជាដាច់ខាតពីថ្នាក់ខេត្តមិនឱ្យកើតមានបទល្មើសបែបនេះទៀតឡើយ ប្រសិនបើកើតមានទៀត អ្នកគ្រប់គ្រងនៅទីនោះ ជាអ្នកទទួលខុសត្រូវ។
គួរបញ្ជាក់ថា កម្លាំងនគរបាលនិងសមត្ថកិច្ចបាក់ប័ន្ធខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងសាច់អួនមានប្រវែង៣៥០ដល់៤០០ម៉ែត្រចំនួន១០របាំងជាមួយឧបករណ៍នេសាទខុសច្បាប់ជាច្រើនទឿតនៅភូមិកំពង់អួរ-ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *