ព័ត៌មានសន្តិសុខសង្គម

ជម្លោះរឿងគ្រឿងញៀនឈានទៅចាក់គ្នារបួស២នាក់

មនុស្សពីរនាក់បន្ទាប់ពីចែកគ្រឿងញៀនគ្នាមិនស្មើ បានឈានទៅដល់កាប់ចាក់របួសទាំងអស់គ្នា ដែលបានកើតឡើងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា។
សាក្សីបានឱ្យដឹងថា ដំបូងឡើយគេបានឃើញមនុស្ស២នាក់ បាននាំគ្នាចូលទៅក្នុងសំណង់ចាស់មួយដើម្បីជក់គ្រឿងញៀន។មួយសន្ទុះក្រោយមក ឃើញបុរសម្នាក់រត់ចេញមកក្រៅ និងបានដួលសន្លប់ ព្រមទាំងមានរបួស ឈាមហូរស្រោចខ្លួន។ពេលនោះឮសំឡេងក្ដុងក្ដាំងនៅក្នុងសំណង់ចាស់។ ក្រោយមកសមត្ថកិច្ចបានចុះដល់ទីនោះ ក៏ឃើញបុរស២នាក់របួសធ្ងន់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជន២នាក់នោះសង្ស័យមានជម្លោះរឿងចែកគ្រឿងញៀនមិនស្មើ។បន្ទាប់មកបញ្ជូនអ្នកទាំងនោះទៅមន្ទីរពេទ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *