ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្មេងទំនើង ១៥នាក់ ករណីបង្កហិង្សាទៅនគរបាលខេត្ត

កំពត៖កម្លាំងនគរបាលខេត្តកំពតបានបង្ក្រាបក្រុមក្មេងទំនើង២ក្រុមករណីបង្កហិង្សាយកដុំថ្មគប់គ្នាទៅវិញទៅមកយ៉ាងអនាធិបតេយ្យ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងរមណីយដ្ឋានមួយស្ថិតនៅភូមិស្នំ៧ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃទី១ ខែតុលាឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើងពីរក្រុមចំនួន១៥នាក់នេះមានស្រី៥នាក់។ក្រុមទី១ឈ្មោះណុប សៅមន្នីរិទ្ធ អាយុ១៦ឆ្នាំ,ឈ្មោះគឹម លីអាយុ១៧ឆ្នាំ,ឈ្មោះថោង បញ្ចបាន អាយុ១៧ឆ្នាំ,ឈ្មោះហេង វិបុល អាយុ១៧ឆ្នាំ,ឈ្មោះហាន់ សុខលីស្សា ភេទស្រី អាយុ១៦ឆ្នាំ, ឈ្មោះសាន វីរៈស្រីលាភ ភេទស្រី អាយុ១៦ឆ្នាំ ។
ចំណែកក្រុមទី២ចំនួន៩នាក់ស្រី៣នាក់,ឈ្មោះគឹម សំបូរ អាយុ២១ឆ្នាំ ,ឈ្មោះចាន់ វិជ្ជា អាយុ២៤ឆ្នាំ ,ឈ្មោះវីរៈ សូវីរ៉ា ភេទស្រី អាយុ១៨ឆ្នាំ ,ឈ្មោះរ៉ាន់ សុវណ្ណរាជ អាយុ១៨ឆ្នាំ ,ឈ្មោះហុង រ៉ាវី អាយុ១៦ឆ្នាំ ,ឈ្មោះអ៊ាន ធារិទ្ធិ អាយុ២០ឆ្នាំ ,ឈ្មោះទូច មករា អាយុ២២ឆ្នាំ ,ឈ្មោះសិន ប៉ោទ្ស អាយុ២១ ,ឈ្មោះប៉ែន សុភាវីរៈ អាយុ១៩ឆ្នាំ ។បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង២ក្រុម ត្រូបានសមត្ថកិច្ចមូលដ្ខានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *