ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីម្នាក់ជាមេឆ្នោត កន្ទុយលេខវៀតណាម ទៅតុលាការ

មណ្ឌលគីរី៖កម្លាំងនគរបាលស្រុកកែវសីមាខេត្តមណ្ឌលគីរីបានចាប់ស្ត្រីម្នាក់ជាមេឆ្នោតកន្ទុយលេខវៀតណាមហើយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា រដ្ឋា អាយុ៣៤ឆ្នាំជាមេឆ្នោតកន្ទុយលេខវៀតណាមនៅស្រុកកែវសីមាត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយបានបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ ខែសីហាឆ្នាំ២០២២។
ស្រ្តីឈ្មោះជា រដ្ឋា រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជាមួយភស្តុតាងមានដូចជា សៀវភៅកត់កន្ទុយលេខចំនួន២ក្បាល និងទូរសព្ទដៃ១គ្រឿង។ចំពោះមុខសមត្ថកិច្ចស្ត្រីរូបនេះបានសារភាពថា ខ្លួនបានលក់ឆ្នោតរយៈពេល៣ឆ្នាំមកហើយពេលខ្លួនកត់កន្ទុយលេខគឺបាញ់ឱ្យឈ្មោះ ស៊យ ថារិទ្ធនិងមានកូនកញ្ច្រែង២នាក់ទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *