បន្ទាយមានជ័យ៖ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី៤ខែសីហាឆ្នាំ២០២២នេះតទៅប័ណ្ណព្រំដែនកម្ពុជា-ថៃដែលបានវាយត្រាម្តងអាចស្នាក់នៅរយៈពេល៧ថ្ងៃ។
មន្ត្រីសាលាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២២នេះតទៅប័ណ្ណព្រំដែនកម្ពុជា-ថៃដែលវាយត្រាម្តងអាចស្នាក់នៅបានរយៈពេល៧ថ្ងៃវិញហើយ។
ក្រោមការយកចិត្តទុកដាក់និងកិច្ចសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែតជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ។ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករដែលតែងតែធ្វើដំណើរចេញ-ចូលក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
ជាលទ្ធផល អាជ្ញាធរថៃយល់ព្រមឱ្យពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ Cambodia-Thailand Border Pass មានសុពលភាពប្រើប្រាស់រយៈពេល៧ថ្ងៃ។ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២២នេះតទៅគឺខាងភាគីអន្តោប្រវេសន៍ថៃអនុញ្ញាតឱ្យប្តូរប្រថាប់ត្រាពី៣ថ្ងៃឱ្យបាន៧ថ្ងៃវិញ៕