ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៤ គ្រួសារ នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី

(បាត់ដំបង) នៅរសៀលថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបន្តដឹកនាំសហការី បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៤គ្រួសារទៀត នៅស្រុកចំនួន២ គឺ

-ស្រុកគាស់ក្រឡ ចំនួន៤៤គ្រួសារ
-ស្រុកមោងឫស្សី ចំនួន ៤០គ្រួសារ

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ខែមីនា ដល់ថ្ងៃ
ទី០២ ខែមេសា ឆ្នាំ២០២៣ ខេត្តបាត់ដំបង រងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងលើស្រុកចំនួន១១ ក្នុងឃុំចំនួន៣៥ឃុំ និងភូមិចំនួន៧៣ភូមិបណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៥៣២ខ្នង(៥៣២រួសារ) រន្ទះបាញ់ងាប់គោ៣ក្បាល និងប៉ះពាល់សម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួ រ ត្រីខ១យួរ សំពត់ថង់១ និងមុង១ផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *