ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទម្លាយសំបុត្រសម្ងាត់២៨ឆ្នាំមុនរបស់លោក ហ៊ុន ម៉ាណែត សុំរៀនសាលានាយទាហាន សេដ្ឋកិច្ច នយោបាយ និងប្រវត្តិធ្លាប់ជាអ្នកបេះផ្លែប៉ោម

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ facebook របស់សម្ដេចនៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូឆ្នាំ ២០២១នេះ បានទម្លាយនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយដែលជាសំបុត្ររបស់លោក ហ៊ុន ម៉ាណែត ផ្ញើជូនសម្ដេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយ នៅសហរដ្ឋអាមេរិកបន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។

សំបុត្រសម្ងាត់
ឆ្នាំ១៩៩៤កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែល
ពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉ក
សហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់
មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធា
និងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការ
ប្តេជ្ញារបស់គេគឺរៀនយកបណ្ឌិតខាង
សេដ្ឋកិច្ចឱ្យបាន។
លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សា
ទុកជាសម្ងាត់ទៀតទេព្រោះវាបានកន្លង
ហួសជិត២៨ឆ្នាំមកហើយ។ជាមួយនេះ
ម៉ាណែតក៍មានចំណេះដឹងខាងសេដ្ឋកិច្ច
នយោបាយនិងយោធាដូចដែលមាននៅ
ក្នុងលិខិតនេះស្រាប់។
អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែ
ច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះ
គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅ
ធនាគារពិភពលោកដែលត្រូវបានបញ្ជូន
ទៅធ្វើការងារនៅប្រទេសកុងហ្គោ
បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅ
សកលវិទ្យាល័យញ៉ូវយ៉ក។ម៉ាណែតធ្លាប់
បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ
នៅប្រទេសបារាំងដោយសុីឈ្នួលបេះ
ផ្លែប៉ោមឱ្យគ្រួសារនេះដើម្បីរៀនភាសាបារាំង។នៅពេលរៀនថ្នាក់បណ្ឌិត
នៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំ
ទី២និងទី៣ដើម្បីបានប្រាក់ខ្លះសម្រាប់
ចំណាយកាត់បន្ថយការចំណាយរបស់
ឪពុកម្តាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *