ព័ត៌មានសន្តិសុខសង្គម

ចាប់បានម្នាក់ ចំណោម៥នាក់ ប្រើកាំបិតនិងពូថៅកាប់៣នាក់ឲ្យរបួសធ្ងន់

ពោធិ៍សាត់៖នគរបាលក្រុងពោធិ៍សាត់បានចាប់ជនសង្ស័យម្នាក់ ក្នុងក្រុមអ្នកលេងកាំបិតផ្គាក់និងពូថៅ៥នាក់ ដែលកាប់លើជនរងគ្រោះឱ្យរបួសធ្ងន់៣នាក់។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២ ខែមេសាមានក្រុមទំនើង៥នាក់ជិះម៉ូតូ២គ្រឿងបានប្រើកាំបិតផ្គាក់និងពូថៅដេញកាប់គូទំនាស់១ក្រុមមានគ្នា៣នាក់នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ក្នុងហេតុការណ៍នោះបណ្ដាលឱ្យខាង៣នាក់រងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុកម្លាំងនគរបាលក្រុងពោធិ៍សាត់បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោម៥នាក់ រួមទាំងកាំបិតផ្គាក់១និងពូថៅ១។ជនសង្ស័យឈ្មោះ ស្នូក សារុន អាយុ២៣ឆ្នាំជាកម្មករ នៅភូមិសំបួរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ចំណែកអ្នកទាំង៣រងរបួសធ្ងន់-ឈ្មោះ ផុន កក្កដា អាយុ២២ឆ្នាំនៅឃុំអូរតាប៉ោង ស្រុកបាកាន រងរបួសក្បាល។ឈ្មោះ អ៊ុំ រ៉ាចន អាយុ២១ឆ្នាំ នៅឃុំស្នាមព្រះ ស្រុកបាកាន រងរបួសខ្នងនិងឈ្មោះ ទូច យូលី អាយុ១៨ឆ្នាំនៅភូមិឃុំជាមួយគ្នារងរបួសប្រអប់ដៃ។បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *