ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ដាច់ចិត្តចោលកូនទើបកើត២ថ្ងៃ នៅលើ ផាស្អេប

ភ្នំពេញ៖ស្រ្តីជាម្តាយម្នាក់មិនស្គាល់អត្តសញ្ញាណបានដាច់ចិត្តចោលកូនទើបកើត២ថ្ងៃ នៅលើផេស្អាប់បង្កការភ្ញាក់ផ្អើលនៅផ្សារចោមចៅកាលពីយប់ថ្ងៃទី២៥ ខែតុលា។
បុរសម្ចាស់ផាស្អេបបានឱ្យដឹងថា មុនកើតហេតុមានស្រ្តីម្នាក់បានយកទារិកា ដែលទើបកើតបានតែ២ថ្ងៃនោះមកផ្ញើជាមួយគាត់។បុរសម្ចាស់ផាស្អាប់បានបន្តថា ស្ត្រីរូបនោះបានប្រាប់គាត់ថា កូននេះទើបកើតបាន២ថ្ងៃឥឡូវមកផ្សាររកទិញសម្ភារសុំផ្ញើកូនមួយភ្លែតហើយក៏ដើរចូលទៅក្នុងផ្សារបាត់។
បុរសជាម្ចាស់ផាស្អេបបានរង់ចាំស្រ្តីនោះជាយូរមិនឃើញចេញមកវិញសោះ។ដោយមានការសង្ស័យក៏បានប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យដឹង។បន្ទាប់មកមានស្ត្រីជាអាជីវករម្នាក់លក់ដូរក្នុងផ្សារចោមចៅក៏សុំយកទារិកាអភ័ព្ទនេះទៅចិញ្ចឹម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *