ព័ត៌មានសន្តិសុខសង្គម

បងប្អូនបញ្ជាក់មូលហេតុប្ដីអាករសម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯង

កណ្ដាល៖បងស្រីស្ត្រីរងគ្រោះបានបញ្ជាក់ថា ករណីដែលប្តីអារកសម្លាប់ប្រពន្ធរួចសម្លាប់ខ្លួនឯងនេះមានពាក់ព័ន្ធមូលហេតុមួយចំនួនដែលបានកើតឡើងក្នុងគ្រួសារ។
ស្ត្រីជាសាច់ញាតិបានឱ្យដឹងទៀតថា កន្លងមកប្តីឈ្មោះពេជ្រ វិចិត្រ អាយុ៤១ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះម៉ូតូជាមនុស្សម្នាក់មានគំនិតប្រចណ្ឌអត់ហេតុផលទៅលើប្រពន្ធរបស់ខ្លួនតែមិនដែលមានអំពើហិង្សាធំដុំកើតឡើងទេ។ប៉ុន្តែថ្មីៗនេះប្តីហាក់ដូចជាមានជំងឺផ្លូវចិត្តភាគច្រើនបង្ហាញអការស្រងូតស្រងាត់មិននិយាយស្តីជាមួយអ្នកដទៃហើយចេះតែរករឿងប្រពន្ពមិនឈប់ឈរ។
ស្ត្រីដដែលបានបន្តថា ឃើញដូចនេះក្រុមគ្រួសារបម្រុងនឹងនាំឈ្មោះពេជ្រ វិចិត្រជាជនដៃដល់ទៅព្យាបាលនៅពេទ្យរុស្ស៊ី។ប៉ុន្តែមិនទាន់ទាំងបាននាំទៅផងក៏ស្រាប់តែនៅម៉ោងជាង៧ព្រឹកថ្ងៃទី២៦តុលាជនដៃដល់ក៏បានយកកាំបិតដែលខ្លួនលាក់ទុកចាប់ប្រពន្ធឈ្មោះគឹម ពៅ អាយុ៤០ឆ្នាំ មុខរបរលក់ដូរ នៅក្នុងសាលារៀនអារកឱ្យស្លាប់រួចអារកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើល។
ជុំវិញករណីឃាតកម្មដ៏គួរឱ្យរន្ធត់បានកើតឡើងក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នេះគឺបានបន្សល់ទុកនូវកូនប្រុសជំទង់ចំនួន២នាក់។នៅក្នុងនោះមានកូនប្រុសច្បង អាយុទើប១៥ឆ្នាំនិងកូនប្រុសម្នាក់ទៀតអាយុ ១០ឆ្នាំឱ្យរស់នៅគ្មានទីពឹង៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *