ក្រចេះ៖សមត្ថកិច្ចបានចាប់បុរសម្នាក់ដែលរំលោភសេពសន្ទវៈលើកូនស្រីដើមរហូតមានផ្ទៃពោះ៥ខែទើបបែកធ្លាយនៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឱ្យដឹងថា៖ ជនសង្ស័យជាឪពុកចុងអាយុ ២៩ឆ្នាំ រស់នៅ ស្រុកស្នួល ខេត្តក្រចេះ បានរំលោភសេពសន្ទវៈលើកូនស្រីដើមអាយុ១៧ឆ្នាំ បានសម្រេចជាច្រើនលើករហូតដល់មានផ្ទៃពោះ៥ ខែទើបបែកធ្លាយ ។
លោកអធិការបានបន្តថា៖ ករណីនេះបានកើតឡើងបន្ទាប់ពីទទួលបណ្តឹងពីក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំនៅ ស្រុកស្នួល ថា ៖ កាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខ្លួនត្រូវបានឪពុកចុងបានធចាប់រំលោភសេពសន្ថវៈ បានសម្រេចជាច្រើនលើក និង បានប្រើហិង្សា គម្រាមកំហែង ថានឹងសម្លាប់ ប្រសិនបើខ្លួន ហ៊ានយករឿងនេះទៅប្រាប់ម្តាយឬ អ្នកដទៃ រហូតដល់បច្ចុប្បន្នខ្លួនបានមានផ្ទៃពោះ ៥ខែទៅហើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្តចាត់ការបន្ត តាមនីតិវិធី៕