ពោធិ៍សាត់៖កម្លាំងនគរបាល បានបង្រ្កាបក្រុមទំនើង៥នាក់ប្រើដំបងដែក វាយតប់គ្នាបង្ករបួសស្នាមនៅផ្លូវលេខ៥៥ភូមិប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២ ខែមេសា។
មន្ត្រីនគរបាលប៉ុស្តិ៍ប្រម៉ោយបានឱ្យដឹងថា ក្រោយពីមានហេតុការណ៍រវាងក្រុមទំនើងវាយតប់គ្នាបង្កភាពចលាចលរហូតមានរបួសស្នាមនោះមក កម្លាំងអន្តរាគមន៍នគរបាលស្រុកបានចុះបង្រ្កាបក្មេងទំនើងទាំង២ក្រុមដែលប្រើហិង្សាដាក់គ្នានោះបានចំនួន៥នាក់។
ពួកគេមានអាយុពី២០ដល់២៧ឆ្នាំនៅ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន៣គ្រឿងម៉ាកវីនន័រនិងម៉ាកអ៊ិចសិនទ័រ២ គ្រឿង-ដែកទីបជ្រុង៤ដើម-ខ្សែក្រវ៉ាត់១។ក្រោយពីសាកសួរជនសង្ស័យនិងវត្ថុតាងត្រូវនគរបាលស្រុកវាលវែងបានអនុវត្តបន្តតាមនីតិវិធី៕