ព័ត៌មានសន្តិសុខសង្គម

ចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងធម្មជាតិ ដ៏ធំមួយនៅក្រុងក្រចេះ

ក្រចេះ៖កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងធម្មជាតិដ៏ធំមួយក្នុងក្រុងក្រចេះរឹបអូសឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំយកដុតបំផ្លាញចោល។
មន្ត្រីបានបញ្ជាក់ថា ផ្នែករដ្ឋបាលជលផលដឹកនាំដោយលោក អ៊ូ សុវណ្ណារ៉ា បានដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសនេសាទនៅបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ។ក្នុងការបង្ក្រាបបទល្មើសនេះសមត្ថកិចបានរុះរើដកហូត បំផ្លាញចោលវត្ថុតាងដូចជា ៖របាំងស្បៃមុង ១៥ខ្សែ ប្រវែង៦៥០ម៉ែត្រ , លូស្បៃមុង ១៥ម៉ាត់លូ ,បង្គោលឫស្សីឃ្លៃ ១៦០ដើម, លបប្រើស ៥ខ្សែ ប្រវែង ២០០ម៉ែត្រ, វត្ថុតាងទាំងអស់ដែលបានដកហូតត្រូវដុតបំផ្លាញចោលតែម្តង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *