ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ទៅតុលាការ

កំពង់ឆ្នាំង៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានត្រៀមបញ្ជូនជនប្រុសស្រី៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការដែលសមត្ថកិច្ចចាប់បានកាលពីរសៀលថ្ងៃទី៣១ ខែសីហា។
ជនសង្ស័យត្រូវនគរបាលខេត្ត និងនគរបាលស្រុករលាប្អៀរបានចាប់ខ្លួនពេលចុះបង្រ្កាបករណី រក្សាទុក ជួញដូរ សមគំនិត ផ្តល់ទីតាំងនូវសារធាតុញៀននៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ជនសង្ស័យ៣នាក់មានស្រី្តម្នាក់ឈ្មោះព្រៃ សំអុនអាយុ ២៦ឆ្នាំ,ឈ្មោះព្រៃសំអូន អាយុ៣៧ឆ្នាំ និងឈ្មោះ ម៉ែនសារ៉ុម ភេទស្រីអាយុ ៥៨ឆ្នាំអ្នកទាំង៣ រស់នៅ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំ។
ដកហូតវត្ថុតាងមាន៖សារធាតុញៀនសរុបចំនួន៥១កញ្ចប់,ទូរសព្ទ២គ្រឿង,លុយចំនួន១៥លានរៀល និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *