បាត់ដំបង៖កម្លាំងនគរបាលបានបញ្ជូនអ្នកយកកណ្តៀវកាប់បងថ្លៃខ្លួនឯងទៅតុលាការនៅព្រឹកថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងងថា នគរបាលជំនាញខេត្តបានបញ្ជូនបុរសបង្កជាប្អូនទៅតុលាការករណីបានប្រើដំបង និងកណ្តៀវកាប់ និងវាយៗទៅលើបងថ្លៃបណ្តាលឱ្យរបួសធ្ងន់ កាលពីថ្ងៃទី ៣១ ខែសីហា កន្លងមកនៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះប៉ោ មី ភេទប្រុស អាយុ ២៥ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះទុយ កុសល ភេទប្រុស អាយុ ៤២ឆ្នាំត្រូវជាបងថ្លៃ រងរបួសត្រង់ក្បាល និងជង្គង់ អ្នកទាំង ២នាក់មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
ដើមហេតុដែលឈានដល់ការប្រើហិង្សានេះ ដោយសារជនសង្ស័យបានខឹងបងថ្លៃ ព្រោះបានយល់ថា ជនរងគ្រោះជាអ្នកញុះញុងប្អូនស្រីឱ្យលែងលះជាមួយខ្លួនទើបទប់ចិត្តមិនបានសម្រេចចិត្តជំរះគំនុំបែបនេះតែម្តង៕