ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះផ្ទះមួយខ្នងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

កំពង់ធំ៖ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិសភ័យបណ្តាលឱ្យឆេះផ្ទះមួយខ្នងស្ថិតនៅភូមិអូរត្នោតឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំកាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។
ពេលម្ចាស់មិននៅភ្លើងបានឆេះផ្ទះមួយខ្នងនេះមានទំហំ៦,៥០មគុណ៨,៥០ម ធ្វើអំពីឈើប្រក់ក្បឿង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ។ម្ចាស់ផ្ទះឈ្មោះ សូរ ស៊ុន ភេទស្រី អាយុ៦៥ឆ្នាំ ។ភ្លើងបានបំផ្លាញផ្ទះ១ខ្នង,ម៉ូតូ១គ្រឿង,កង់១គ្រឿង,ស្រូវ២ការ៉ុង,ធុងបាស់១គ្រឿង, ទូរទស្សន៍១គ្រឿង, ផ្ទាំងសូឡា ២គ្រឿង,អត្តសញ្ញាណបណ្ណ១សន្លឹក,សៀវភៅគ្រួសារ១ក្បាល, សៀវភៅស្នាក់នៅ១ ក្បាល, សំបុត្រកំណើត១សន្លឹក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *