ព័ត៌មានសន្តិសុខសង្គម

រថយន្តលួចដឹកជនជាតិចិន១៣នាក់ បានក្រឡាប់នៅក្រុងស្វាយរៀង

 

ស្វាយរៀង៖ចិនចំនួន១៣នាក់បានជិះរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX300ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2G9521បានក្រឡាប់ផ្ងាជើងមិនដឹងថាពួកជនជាតិចិនទាំងនេះមកពីណាទេ។ករណីរថយន្តក្រឡាប់នេះនៅភូមិស្វាយតឿសង្កាត់ស្វាយតឿក្រុងស្វាយរៀងកាលពីម៉ោងវ៤ទៀបភ្លឺចូលថ្ងៃទី១២ខែមីនាឆ្នាំ២៩២១។

សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្ត១គ្រឿងបើកយ៉ាងលឿននៅលើកំណាត់ផ្លូវជាតិលេខ១។លុះមកដល់ចំណុចខាងកើតស្ពានទន្លៀងទី២ចំម្ងាយ២០០ម៉ែត្រស្រាប់តែធ្លាក់ចិញ្ចើមថ្នល់ជ្រុលទៅបុកដើមអាកាស្យាក្រឡាប់ផ្ងាជើងឡើងលើតែម្តង។ពេលនោះគេឃើញមនុស្សលូនចេញពីខាងក្នុងរថយន្តបន្តបន្ទាប់រហូតទៅ១៣នាក់។អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ឯមនុស្ស៥នាក់បានរត់ទៅពួនតាមផ្ទះអ្នកស្រុកនៅសល់៨នាក់នៅកន្លែងរថយន្តកើតហេតុ។

សមត្ថកិច្ចនគបាលក្រុងស្វាយរៀងនិងនគបាលខេត្តបានមកដល់ឃើញមនុស្សទាំង៨នាក់គឺជនជាតិចិនទើបឃាត់ខ្លួនបញ្ជូនទៅនគបាលខេត្តដើម្បីសាកសួរនិងបន្តតាមចាប់ខ្លួនជនជាតិចិនបាន៥នាក់ទៀតយកមកសាកសួរសរុប១៣នាក់។ចំណែកអ្នកបើកបររថយន្តសង្ស័យថាជាជនជាតិខ្មែរសមត្ថកិច្ចកំពុងស្រាវជ្រាវរកដើម្បីទទួលខុសត្រូវនិងសួរព័ត៌មានថាតើគេដឹកជនជាតិចិននេះមកពីណា ?

លោកតូចប៉ូលីវ៉ាអភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆ្លងមេរោគកូវីដ១៩ខេត្តស្វាយរៀងបានឱ្យដឹងថា៖ជនជាតិចិន១៣នាក់នេះសមត្ថកិច្ចបានបញ្ជូនទៅធ្វើចត្តាឡីសក័នៅក្នុងមណ្ឌលធ្វើចត្តាឡីសក័ផ្ទះសំណាក់គ្រូបង្រៀននៃមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ថិតនៅភូមិស្រះវង់សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យធ្វើតេស្តកូវីដ១៩នៅរាជធានីភ្នំពេញរួចហើយដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *