ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្រុមពាក់ព័ន្ធលួចរថយន្ត និងអ្នកទិញទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌបឹងកេងកងបានបញ្ជូនក្រុមជនសង្ស័យពាក់ព័ន្ធលួចរថយន្តដឹកទំនិញចំនួន២គ្រឿងនិងអ្នកទទួលផលចោរកម្មចំនួន៣នាក់ទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញជាមួយនគរបាលខេត្ដកំពង់ស្ពឺបានស្រាវជ្រាវស្វែងរកតាមប្រព័ន្ធGPS បង្ក្រាបចោរលួចរថយន្ដដឹកទំនិញ២គ្រឿង ចាប់បាន២នាក់និងអ្នកទទួលផលចោរកម្មម្នាក់។ ករណីនេះកើតនៅភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ ខេត្ដកំពង់ស្ពឺ។
ជនសង្ស័យ-ឈ្មោះ ស៊ិន សុផល អាយុ២៩ឆ្នាំនៅភូមិត្រពាំងវែង ឃុំថុង ស្រុកបសេដ ខេត្ដកំពង់ស្ពឺ -ឈ្មោះ សំ មាន អាយុ២៦ឆ្នាំនៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ និង-ឈ្មោះ សំ ហឿន អាយុ៣១ឆ្នាំ ២នាក់នេះនៅភូមិឃុំជាមួយគ្នា។
ចំណែកម្ចាស់រថយន្តឈ្មោះ លឹម គឹមស្រ៊ុន អាយុ៣១ឆ្នាំ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញជាបុគ្គលិកដឹកជញ្ជូន។វត្ថុតាងចាប់បាន រថយន្ដដឹកទំនិញ ចំនួន២គ្រឿង ម៉ាក KIA FRONTIER ផ្លាកលេខ កំពង់ចាម ២A ៦៨៣២ និងម៉ាក HYUNDAI PORTER ផ្លាកលេខកំពង់ស្ពឺ ២ A ៦៤៧៩ និងម៉ូតូ១គ្រឿងម៉ាក Clak ផ្លាកលេខ កំពង់ស្ពឺ ១I ៥៨៦៩។
ជនសង្ស័យ ទាំង៣នាក់ ត្រូវនគរបាលខណ្ឌបឹងកេងកង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ភ្នំពេញដើម្បីចាត់ការតាមនីតិវីធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *