ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់អ្នករត់ ផាស្អេបម្នាក់ លួចម៉ាស៊ីនបូមទឹក

កណ្ដាល៖នគរបាលស្រុកល្វាឯ បានចាប់បុរសអ្នករត់ផាស្អេបម្នាក់ករណីលួចម៉ាស៊ីនបូមទឹកនៅចម្ការល្ហុង ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី២៧ ខែកុម្ភ: ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ម៉ាស៊ីនបូមទឹក ឈ្មោះ សូ សឿន អាយុ៥៥ ឆ្នាំ នៅ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះ វ៉ន ចន្ថា ហៅតូ អាយុ២១ឆ្នាំ អ្នករត់ម៉ូតូផាស្អេបនៅ ភូមិឃុំជាមួយជាមុខសញ្ញាលួចមិនរាងចាលត្រូវចាប់ខ្លួន ។
វត្ថុតាងចាប់យកបាន ផាស្អេប១គ្រឿងផ្លាកលេខ កំពង់ធំ 1M4423។សម្ភារសោដោះគ្រឿងម៉ាស៊ីន-កន្ត្រៃ-ទុលល្វីស- ទូរសព្ទដៃ ១គ្រឿង-ពិលពាក់ក្បាល១ ។សមត្ថកិច្ចបានសាកសួរ ជនសង្ស័យបានសារភាពថា គេពិតជាបានលួចម៉ាស៊ីនបូមទឹក តែត្រូវម្ចាស់ទាន់ហើយក៏បានបើកផាស្អេប រត់គេចខ្លួនតែម្ដង ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *