ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលបញ្ជូនអ្នកបើករថយន្តJeep បុកជាមួយម៉ូតូ ធ្វើឲ្យមនុស្សស្លាប់ទៅតុលាការ

 

ភ្នំពេញ៖កម្លាំងនគរបាល ព្រឹកថ្ងៃទី២៤ ខែធ្នូបានបញ្ជូនអ្នកបើករថយន្ដម៉ាកJeep ដែលបុកជាមួយម៉ូតូធ្វើឱ្យបុរសម្នាក់ស្លាប់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់។ក្រោយពីជនសង្ស័យបានចូលសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង កាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ រវាងរថយន្តទំនើបម៉ាក Jeep ផ្លាកលេខភ្នំពេញ 2CB-9963 ជាមួយម៉ូតូនៅត្រង់ផ្លូវលេខ៣១៧កែងផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ពេលមានគ្រោះថ្នាក់នោះបានធ្វើឱ្យខាងម៉ូតូស្លាប់ភ្លាម។រីឯអ្នកបើករថយន្ដដែលគេស្គាល់ប្រាប់នៅកន្លែងកើតហេតុឈ្មោះព្រហ្ម វិចិត្រសុសក្ដា សង្ស័យជាកូនមេធាវីម្នាក់បានរត់គេចខ្លួន។ ក្រោយបញ្ជូនដល់តុលាការ ជនសង្ស័យស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ កំពុងបើកការស៊ើបសួរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *