ព័ត៌មានសន្តិសុខសង្គម

កំពុងស៊ើបអង្កេតរថយន្តឡិចស៊ីស គេប្លង់ចោលមានស្នាមគ្រាប់កាំភ្លើងបាញ់ទម្លុះ

ខេត្តព្រះវិហារ៖សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលើរថយន្តតូយូតាឡិចស៊ីស៣៣០មួយគ្រឿងដែលគេយកផ្លុងចោលកណ្ដាលព្រៃហើយមានស្នាមគ្រាប់កាំភ្លើងបាញ់ទម្លុះទៀតផង។
សមត្ថកិច្ចបានឱ្យដឹងជាបឋមថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូកម្លាំងជំនាញកំពុងឡោមព័ទ្ធជុំវិញទីតាំងរថយន្ត lexus 330 ព័ណ៌សមិនមានផ្លាកលេខ មួយគ្រឿងដែលចតចោលកណ្ដាលព្រៃហើយមានស្នាមគ្រាប់កាំភ្លើងបាញ់ទម្លុះ។ករណីនោះស្ថិតនៅម្តុំព្រៃគុយខាងកើតភូមិណារ៉ុងចម្ងាយប្រហែល៣គីឡូម៉ែត្រ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។
មន្ត្រីដដែលបានបន្តថា ករណីខាងលើនោះស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយខណ:ផ្នែករថយន្តខាងក្រោយមានស្នាមគ្រាប់កាំភ្លើងចំនួនមួយគ្រាប់បាញ់ទម្លុះដែលសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *