ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់២នាក់

ភ្នំពេញ៖រថយន្តនិងម៉ូតូបានបុកគ្នាបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់នៅត្រង់ស្តុបវត្តស្លែងផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១០ ខែមេសាឆ្នាំ២០២២។


មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអ្នកស្លាប់បានកើតឡើងរវាងម៉ូតូភាគីម៉ូតូម៉ាក HONDA PCX ផ្លាកលេខ ភ្នំពេញ 1IW-3018 អ្នកបើកបរឈ្មោះ វ៉ាន់ ចាន់ប៉ូរ៉ា អាយុ៣៤ឆ្នាំជាកម្មករសំណង់ នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌណ្ឌពោធិ៍សែនជ័យបានស្លាប់។អ្នករួមដំណើរឈ្មោះ ភន ធារ៉ា អាយុ២០ឆ្នាំនៅភូមិក្រចាប់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិនបានស្លាប់ ។
ភាគីរថយន្តម៉ាក HOWO ផ្លាកលេខ ព្រះសីហនុ 5A-0911 ប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលពងទឹក។សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែករថយន្តបង្កយកទៅការិយាល័យចរាចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *