Uncategorized

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង

(ពោធិ៍សាត់) រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំង ភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន នៅស្រុកវាលវែង) ឱ្យក្លាយទៅជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន ក្រោយទទួលបានសំណូមពរយ៉ាងទទូច ពីសំណាក់ប្រជាជនទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ទាំងមូល។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំទីស្តីការក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការអន្តរក្រសួង។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *