ព័ត៌មានសន្តិសុខសង្គម

តាមរកតៃកុងឡាន២គ្រឿង ១កិនមនុស្សស្លាប់ ១កិនម៉ូតូខូចខ្ទេច

កំពង់ស្ពឺ៖បុរសម្នាក់ជិះម៉ូតូដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ភ្លាមនិងរថយន្តមួយគ្រឿងទៀតបើកមកពីក្រោយកិនម៉ូតូឱ្យខូចខ្ទេច។
ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវជាតិលេខ៤ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះលឹម សុភក្រ្តា អាយុ២៥ឆ្នាំនៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ជិះម៉ូតូពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់យតែម៉ូតូបានដួលហើយខ្ទាតមនុស្សចូលក្រោមរថយន្ដធំកិនស្លាប់និងរថយន្តធំមួយគ្រឿងទៀតបើកពីក្រោយបានកិនម៉ូតូបណ្តាលឱ្យខូចខ្ទេច។
រថយន្តទៅ១ដែលកិនមនុស្សស្លាប់មិនស្គាល់អត្តសញ្ញាណទេព្រោះបានបើករត់គេចបាត់។រីឯរថយន្តទី២កិនម៉ូតូម៉ាកហីយ៉ាន់ដាយផ្លាកលេខភ្នំពេញ3E-8324 សណ្ដោងសឺមីរ៉ឺម៉កក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរដោយអ្នកបើកបរចុះរត់គេចខ្លួនបាត់បន្ស់តែរថយន្ត។
ក្រោយមកសមត្ថកិច្ចបានយកម៉ូតូនិងរថយន្ដបង្កទៅរក្សាទុក។ចំណែករថយន្ដបើករត់នោះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ដដើម្បីចាប់យកតៃកុងទាំងនាក់មកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *